នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤, នៅសាលប្រជុំសាលាខេត្ត, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង
និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣)ក្រោមអធីបតីភាព ឯកឧត្តម ឃិន ញ៉ាណ
អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដមដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល
នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកលោកស្រី
ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុក លោក
លោកស្រី មេឃុំ ចៅសង្កាត់ និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ ប្រមាណ១០០នាក់។